ភាពយន្តគឺជាចំណីអារម្មណ៍មួយដែរ ក្នុងការកម្សាន្ត និងលំហែ
បន្ទាប់ពីទំនេរពីការសិក្សា និងការបំពេញការងារផ្សេងៗ។
មិនត្រឹមតែជាការជួយកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ
ប៉ុន្តែខ្សែភាពយន្តមួយចំនួន ថែមទាំងផ្តល់នូវដំបូន្មាន
និងការអប់រំជាច្រើនផងដែរ ក្នុងការរស់នៅជាក់ស្តែង
ប្រចាំថ្ងៃរបស់មនុស្សទូទៅ។ សព្វថ្ងៃនេះ
វិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើន
គួរឲ្យកត់សម្គាល់ ដែលរោងភាពយន្តធំៗមានការកើនឡើង និង
ពួកគេបាននាំចូលនូវ ខ្សែភាពយន្តបរទេសល្បីៗ ថ្មីៗ
ជាច្រើនមកចែកជូនប្រជាជនខ្មែរយើងបានទស្សនាផងដែរ។
សម្រាប់ប្រិយមិត្តខ្លះ ដែលចូលចិត្តទស្សនា នូវខ្សែភាពយន្តបរទេស
ប៉ុន្តែមិនមានពេលគ្រប់គ្រាន់
ក្នុងការទៅទស្សនាដល់រោងភាពយន្តនោះ
ពិតជាមានការសោកស្តាយខ្លាំងដែលពួកគាត់មិនបានទស្សនាខ្សែភាព
យន្តដែលគាត់ពេញចិត្ត ហើយក៏មិនដឹងនឹងធ្វើម៉េច
ទើបទទួលបានខ្សែភាពយន្តនោះ មកទស្សនានៅពេលក្រោយ
និងមិនចង់ចំណាយទៅលើការជាវ DVD ទៀតនោះ
ខេមបូក៏មានដំណោះស្រាយផងដែរ
ចំពោះប្រិយមិត្តដែលជួបបញ្ហាបែបនេះ។
ក្នុងថ្ងៃនេះដែរ ខេមបូ នឹងបង្ហាញជូនប្រិយមិត្តមួយចំនួន
ពីគន្លឹះក្នុងការទាញយកខ្សែភាពយន្តបរទេសថ្មីៗពីអ៊ីនធើណេត
ហើយក្រុមការងារយើងក៏ជឿជាក់ថាមានប្រិយមិត្តខ្លះក៏ដឹងរួចរាល់
ហើយដែរ ក្នុងគន្លឹះមួយនេះ។
ប៉ុន្តែនេះគ្រាន់តែជាគោលបំណងរបស់ខេមបូ
ក្នុងការណែនាំជូនដល់ប្រិយមិត្តមួយចំនួនដែល
មិនទាន់ដឹងតែប៉ុណ្ណោះ។
តម្រូវការ
- កម្មវិធី torrent ដែលត្រូវមានតម្លើងស្រាប់នៅក្នុង Computer របស់អ្នក
- ឯកសារ torrent នៃខ្សែភាពយន្តដែលអ្នកចង់ដោនឡូត
វិធីសាស្រ្តក្នុងការដោនឡូត
- ចុចទីនេះ ដើម្បីទាញយកកម្មវិធី torrent មកតម្លើងនៅក្នុងម៉ាស៊ីន Computer របស់អ្នក
- បន្ទាប់ពីបានតម្លើង torrent បានជោគជ័យហើយ សូមចូលទៅក្នុងកម្មវិធី Browsers (Firefox, Chrome, Opera, Safari, or IE) របស់អ្នក រួចចូលទៅកាន់អាស័យដ្ឋាន https://torrentz.eu/
- ក្រោយពីចូលទៅកាន់ https://torrentz.eu/ ហើយ សូមវាយពាក្យគន្លឹះ Yify 2014, Yify 2013, ឬក៏ Yify 2012, ទៅតាមឆ្នាំនៃខ្សែភាពយន្តដែលលោកអ្នកពេញចិត្ត ត្រូវបានផលិត
- Yify គឺជាឈ្មោះមួយនៃក្រុមអ្នក Upload ខ្សែភាពយន្តចូលទៅក្នុងឃ្លាំងផ្ទុកទិន្នន័យ torrent ដែលយើងណែនាំឲ្យអ្នកទាំងអស់គ្នា វាយពាក្យគន្លឹះនេះ ព្រោះរាល់ឯកសារ torrent នៃខ្សែភាពយន្តដែលមានកន្ទុយឈ្មោះ yify សុទ្ធសឹងតែផ្តល់នូវកម្រិតរូបភាពច្បាស់ នៃភាពយន្តនីមួយៗ។
- វានឹងបង្ហាញផ្ទាំង នៃបញ្ជីរឿងដែលមានជាប់ឈ្មោះនៃពាក្យគន្លឹះ Yify 2014, Yify 2013, Yify 2012 និងកម្រិតរូបភាពនៃខ្សែភាពយន្តនីមួយៗ 720p ឬក៏ 1080p។
- ចុចលើ Date ដើម្បីបង្ហាញបញ្ជីរឿងតាមលំដាប់លំដោយនៃកាលបរិច្ឆេទដែលរឿងបាន Upload
- ជាទូទៅខ្សែភាពយន្តថ្មីៗ នឹងមានវត្តមាននៅក្នុង torrent Yify ក្រោយពេលបញ្ចប់ការបញ្ចាំងនៅក្នុងរោងភាពយន្តប្រមាណជា 2 ទៅ 3ខែ។
- ចុចលើរឿងណាមួយដែលអ្នកពេញចិត្ត វានឹងបង្ហាញនូវបញ្ជីអាស័យដ្ឋានជាច្រើន ក្នុងការទាញយករឿងនោះ អ្នកអាចជ្រើសយកអាស័យដ្ឋានមួយណាក៏បានក្នុងការទាញយកឯកសារ torrent នៃរឿង ប៉ុន្តែយើងសូមជ្រើសយក kickass.to មកធ្វើការបង្ហាញ
- ចុចលើពាក្យ DOWNLOAD TORRENT នៅផ្នែកខាងលើ ក្នុងអាស័យដ្ឋាន kickass.to រួចរក្សាទុកឯកសារ torrent នៃរឿងនោះ នៅក្នុងផ្នែកណាមួយក្នុង Computer របស់អ្នក
- ចុចលើ ឯកសារ torrent ដែលអ្នកបានរក្សាទុកនោះ 2 ដង (Double Click) វានឹងលោតចូលទៅក្នុងកម្មវិធី torrent ដែលអ្នកទើបតែតម្លើងរួច រួចធ្វើការជ្រើសរើស កន្លែងសម្រាប់រក្សាទុក រឿងដែលដោនឡូតចេញ ពី torrent និងចុច OK ជាការស្រច។
- វានឹងចាប់ផ្តើមដោនឡូត លឿន ឬយឺត អាស្រ័យលើ ល្បឿនអ៊ីនធើណេតរបស់អ្នក ។
វិធីទាញយក Subtitle តម្រូវតាមខ្សែភាពយន្ត ដែលអ្នកបានដោនឡូត
- បន្ទាប់ពីបានដោនឡូតភាពយន្ត ដែលអ្នកចង់បាន បានដោយជោគជ័យហើយនោះ អ្នកអាចធ្វើការ ចម្លងឈ្មោះ ឯកសារនៃរឿងនោះ រួចយកទៅ Paste នៅក្នុងចន្លោះ Search នៃអាស័យដ្ឋាន http://subscene.com/ បន្ទាប់មកចុចលើ ប៊ូតុង Subtitle Search
- វានឹងបង្ហាញបញ្ជី Subtitle នៃរឿងដែលលោកអ្នកស្វែងរកនោះ ជាច្រើនភាសា
- ជ្រើសយកភាសាណាមួយដែលអ្នកចង់បាន រួចចុចពាក្យ Download Subtitle
- អ្នកនឹងទទួលបានឯកសារ .zip បន្ទាប់ពីដោនឡូតរួច
- សូមធ្វើការពន្លា ឯកសារនោះ អ្នកនឹងឃើញឯកសារ .srt ដែលជាឯកសារ Subtitle ដែលអ្នកចង់បាន
- ធ្វើការប្តូរឈ្មោះឯកសារ subtitle នោះ ឲ្យមានឈ្មោះដូចគ្នាទៅនឹងឈ្មោះរបស់ឯកសារខ្សែភាពយន្តដែលអ្នកបាន ដោនឡូត រួចចម្លងឯកសារ subtitle នោះទៅដាក់ក្នុង Folder តែមួយជាមួយគ្នានឹងឯកសារខ្សែភាពយន្ត។
សូមចូលរួមអបអរផង! ពេលនេះអ្នកបានដោនឡូតខ្សែភាពយន្តបរទេស
ដែលលោកអ្នកចង់បាន បានដោយជោគជ័យហើយ។
រីករាយជាមួយការកម្សាន្តនៃការទស្សនាខ្សែភាពយន្តទៅតាមចំណូល
ចិត្តរបស់អ្នក។
ដៃគូសហការ