www.seilaxify.blogspot.com

Monday, August 19, 2013

Left Hand Person

មនុស្ស​ប្រើ​ដៃ​ឆ្វេង​, អ្នកដឹង​អ្វីខ្លះ​ពី​ពួកគាត់​?
ប្រដាប់ ​គាស់​បើក​ស្រា ត្បាល់កិន​ដោយ​ដៃ​...​និង​ឧបករណ៍ប្រើប្រាស់​ជាច្រើន​ទៀត គេ​មិនបាន​ធ្វើឡើង​សម្រាប់​មនុស្ស​ជំនាញ​ប្រី​ដៃ​ឆ្វេង​ឡើយ ! តាមពិតទៅ​ពួកគាត់​មាន​ប្រមាណ​១៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅលើ​ពិភពលោក ! តើ​នេះ​ជាការ​ធម្មតា​ឬ ? ចូរ​យើង​សាកល្បង​ស្វែងរក​ចម្លើយ​សម្រាប់​បញ្ហា​មួយ​ដែលជា​ក្តី​អំពល់​របស់​ មនុស្ស ជាតិ​ជាច្រើន​ឆ្នាំ​មកហើយ​...​។

​អ្នក​អក្សរសាស្ត្រ​បារាំង លោក​ហូ​ណូ​រ៉េ ឌឺ បាល់​ហ្សា​ក់ (Honore de Balzac) ធ្លាប់បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​មិត្ត​អ្នកអាន​ស្រី​ម្នា​ក់ថា “​ជម្រាប​អ្នកស្រី ខ្ញុំ​សរសេរ​លិខិត​នេះ​ផ្ញើជូន​អ្នកស្រី ដោយ​ប្រអប់ដៃ​នៃ​បេះដូង !” ប្រអប់ដៃ​នៃ​បេះដូង​មានន័យថា​ដៃ​ឆ្វេង​។ វិចិត្រករ​ដ៏​ល្បីឈ្មោះ​ឡេ​អូ​ណាត ឌឺ វ៉ាំ​ង​ស៊ី (Leonard de Vinci), ប្រធានាធិបតី​អាមេរិក​ប៊ី​ល គ្លី​ង​តុ​ន​(Bill Clinton), ច​ន ម៉ាក់ អេ​ន​រ៉ូ​(John Mc Enroe) កីឡាករ​វាយ​តិ​ន្នី​ស​ដ៏​ល្បីល្បាញ​ជនជាតិ​អាមេរិក ហើយ​និង​មនុស្ស​រាប់លាន​នាក់​ទៀត​បាន​ប្រើប្រាស់​ដៃ​ឆ្វេង​ក្នុងការ ចាប់ កាន់ បោះ គូរ ឬ​លេង​កីឡា​...​ពួកគេ​មាន​ចំនួន​ដល់​ទៅ​១៣​ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក គឺជា​ចំនួន​មួយ​មិនតិច​តួច​ឡើយ ។​

​នៅ​ដើម​សតវត្សរ៍​ទី​២០ ចំនួន​អ្នកជំនាញ​ប្រី​ដៃ​ឆ្វេង​មាន​ប្រមាណ​តែ​៣​ភាគរយ​ប៉ុណ្ណោះ និង​មាន​មនុស្ស​ជាច្រើន​ត្រូវ​លាក់លៀម “​ទម្លាប់​”​នេះ ។ ដោយសារ​សម្ពាធ​សង្គម ពួកគេ​ត្រូវ​ព្យាយាម​ទម្លាប់​កាន់​ស្លាប​ប៉ា​កា ប៊ិក​ដោយ​ដៃស្តាំ​វិញ ។ កាលសម័យ​នោះ គេ​មានតែ​ផ្លូវ​២​ប៉ុណ្ណោះ​គឺ​៖ ខិតខំ​លាក់បាំង ឬក៏​កែប្រែ​ជាបន្ទាន់ តាំងពី​តូច​ចំពោះ “​ទម្លាប់​អាក្រក់​”​នេះ ។​

​ទ្រឹស្តី​វិទ្យាសាស្ត្រ​ក្លែងក្លាយ​“​ ប្រកាន់​”​ថា អ្នកជំនាញ​ប្រី​ដៃ​ឆ្វេង​សម្បូរ​ចំណុច​ខ្វះខាត​ដូចជា​ប្រព័ន្ធ​សរសៃប្រសាទ​ ត្រូវ​ខូច ខ្វះ​ភាពឈ្លាសវៃ មាន​និន្នាការ​ប្រមឹក សរសៃប្រសាទ​ខ្សោយ ស្រឡាញ់​ភ​ទ​ដូចគ្នា និង​ជា​...​មេចោរ​ជាដើម ! ដៃ​ឆ្វេង​ដែល​ស្ទាត់ជំនាញ​របស់គេ​បាន​ត្រូវ​សម្គាល់ថា ជា​...​ដៃ​បិសាច !

​ ចំពោះ​ជនជាតិ​ក្រិ​ក សត្វ​ស្លាប​មួយ​ហើរ​ទៅខាង​ឆ្វេង​ជា​ប្រផ្នូល​អាក្រក់ៗ ! ពាក្យ​Sinister  (​អន្តរាយ​)​ផ្តើមចេញពី​ពាក្យ Sinister  នៃ​ភាសាឡាតាំង​មានន័យថា​ខាងឆ្វេង ! សព្វ​ថៃ្ង​ក៏​ដូច្នេះ​ដែរ គេ​ប្រើ ដៃស្តាំ​ដើម្បី​សច្ចាប្រណិធាន​,​ធ្វើ​សញ្ញា​គោរព​ព្រះ​ជា​ម្ចាស់ ឬ​ការគោរព​តាមបែប​យោធា ។ ពេល​ជួបនឹង​ថៃ្ង​ស៊យ​នោះ គឺ​មកពី​ពេល​ភ្ញាក់ឡើង​បាន​លើកជើង​ឆ្វេង​មុន !     ​តើ​ការជំនាញ​ប្រី​ដៃ​ឆ្វេង​ជា​ប្រការ​ធម្មតា​ឬទេ ? ចូរ​ពិនិត្យមើល​អាកប្បកិរិយា​របស់​ប្រភេទ​សត្វមាន​ដោះ​យើង​ឃើញថា​៥០​ភាគរយ​ នៃ​សត្វ​ឆ្មា កណ្តុរ ឬ​ស្វា ប្រើ​ជើងឆ្វេង​ច្រើនជាង ជើង​ស្តាំ !​។ ផ្តើម​ពី​នោះគេ​គិតថា ដោយ​មិន​គិតដល់​ឥទ្ធិពល​វប្បធម៌ និង​ការអប់រំ ពួកវា​ក៏ដូចជា​មនុស្ស​ដែរ ។ ក្នុង​ទសវត្សរ៍​១៩៧០ បណ្តា​សង្គម​វិទូ នឹង​ចិត្តវិទូ​ផ្សព្វផ្សាយ​គំនិត​នេះ ហើយ​និយាយ​ច្បាស់​ថា ការប្រើ​ដៃ​ឆ្វេង គឺ​ដោយសារ​ទម្លាប់​ឆ្លងកាត់​សម័យកាល​ច្រើន​មកហើយ ។ ដើម្បី​ការពារ​បេះដូង ទាហាន​ប្រយុទ្ធ​ជំនាន់​បុរាណ​កាន់​ខែល​ដៃ​ឆ្វេង ។ ម្តាយ​បីកូន​ក៏​ប្រើ​ដៃ​ឆ្វេង​ដែរ ពេលនោះ​ដៃស្តាំ​ត្រូវ​ទុក នៅ​ទំនេរ​សម្រាប់ធ្វើ​ការងារ​ផ្សេងៗ​ទៀត ។ ទ្រឹស្តី​នេះ​ល្អ​ណាស់ តែ​មិន​រីកចម្រើន​ទេ ។

​ប្រហែលជា​តាំងពី​ចាប់ផ្តើម​ដំបូង​ម្លេះ អំបូរ​មនុស្ស​អូ​ម៉ូ សា​ព្យា​ង (Homo Sapiens)​មាន​និន្នាការ​លម្អៀង​ទៅរក​ខាងស្តាំ​។​ភស្តុតាង​ជាច្រើន​បញ្ជាក់​ ឱ្យឃើញថា ការប្រើ​ដៃ​ឆ្វេង​ជាការ​កម្រ​ណាស់ ។ វា​មាន​ចំនួន​តិច​ដែល​មិន​បានធ្វើ​ឲ្យ​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ​ យកចិត្តទុកដាក់​ចាប់អារម្មណ៍​ឡើយ រហូតដល់​ទសវត្សរ៍​១៩៦០ ទើប​បណ្តា​អ្នកប្រាជ្ញ បានចាប់ផ្តើម​ងាក​មក “​គិតគូរ​” ។ ដំបូងបង្អស់​គឺ​ជាតិពន្ធុ​វិទូ (​អ្នកស្រាវជ្រាវ​ខាង​ពូជពង្ស​)​ចោទ​សួរថា​តើៈ​ការជំនាញ​ប្រី​ដៃ​ឆ្វេង​មក​ អំពី​ពូជ​ឬ ?

​តាម​ស្ថិតិ​ក្មេង​ដែលមាន​ឪពុកម្តាយ​ជំនាញ​ប្រី​ដៃ​ ឆ្វេង​នោះ នឹង “​សំណាង​”២,៥​ដង​...​ជាង​ជំនាញ​ប្រី​ដៃស្តាំ ។ តើ​នេះ​ពិតជា​បញ្ហា​ខ្សែលោហិត​ឬ ?​ជក ដែល​ឡា​តូ​ឡាស (Georges Dellatolas)​នៃ​វិទ្យាស្ថាន ស្រាវជ្រាវ INSERM បានស្រាវជ្រាវ​លើ​កុមារ​១.០០០​នាក់ នៅ​វ័យ​ពី​៣-៦​ឆ្នាំ ហើយ​ឱ្យដឹងថា​“​និន្នាការ​លម្អៀង​ចំពោះ​ដៃ​ម្ខាង មិន​ប្រាកដជា​កំណត់​នៅពេល​កើតមក​ភ្លាម​ទេ ។ ធម្មតា​មុន​អាយុ​៣​ឆ្នាំ​ឬ​ជួនកាល​៦​ឆ្នាំ និន្នាការ​នេះ​មិន​ច្បាស់លាស់​ទេ ។ ចំនួន​កុមារ​៣​ភាគរយ ដែល​ជំនាញ​ប្រើ​ដៃ​ឆ្វេង​ត្រូវបាន​គេ​តាមដាន​សង្កេតឃើញថា បាន​ផ្ទេរ​មក​ប្រើ​ដៃស្តាំ​វិញ​ក្នុងអំឡុង​អាយុ​ពី​៣-៦​ឆ្នាំ ។ ឥទ្ធិពល​នៃ​បរិស្ថាន​សំខាន់​ខ្លាំងណាស់ តែ​មិនទាន់​ច្បាស់​ប្រាកដថា​ប៉ុន្មាន​ឡើយ​” ។​

​ក្នុងពេលនោះ បណ្តា​អ្នកជំនាញ​ខាង​សរសៃប្រសាទ​និង​ជីវ​វិទូ​ចាប់អារម្មណ៍​ដល់​ខួរក្បាល ។ ខួរក្បាល មនុស្ស​ចែកចេញជា​២​ចំណែក ដែល​បញ្ជាការ​រាល់​សកម្មភាព​របស់​រា​ង​កាយ ។ សាច់ដុំ នីមួយៗ​ដែល​ស្ថិតនៅ​ម្ខាង​ធ្វើ​សកម្មភាព​តាម​ការបញ្ជា​របស់​ខួរក្បាល​ម្ខាង​ ទៀត ឧទាហរណ៍ ចលនា​កម្រើក​ម្រាមជើង​ខាងស្តាំ គឺ​អាស្រ័យ​ដោយ​ចំណែក​ខួរក្បាល​ខាងឆ្វេង​បញ្ជា ។ ប៉ុន្តែ​មនុស្ស​ខុស​អំពី​ស្វា ដោយសារ​មាន​ភាសា ។ បណ្តា​អ្នកស្រាវជ្រាវ​ជឿថា រយៈពេល​បញ្ជា ដៃ​របស់​មនុ​ស្សមាន​ពាក់ព័ន្ធ​ដល់​ភាសា ។ តាម​វិធី​ណា​? ខួរក្បាល​ទាំងសងខាង​ធ្វើការ​ក្នុងពេល​ស្រោមខួរ​កម្រើក​តែ​ម្ខាងៗ មាន​ផ្នែក “​ជំនាញ​ដាយ​ឡែក​”​មួយ​យ៉ាង​ច្បាស់លាស់ ដូច្នេះ​ខួរក្បាល​ខាងស្តាំ​មាន​ភារកិច្ច​វិភាគ​រូបភាព​ទាំងឡាយ សម្គាល់​រង្វង់​មុខ ចងចាំ​សូរស័ព្ទ និង​យល់​បទ​ភ្លេង ខួរក្បាល​ខាងឆ្វេង​បញ្ជា​សំណើច ដោះស្រាយ​រាល់​បញ្ហា​សមស្រប ។ វា​ក៏មាន​ភារកិច្ច​ពិសេស ប្រែក្លាយ សូរស័ព្ទ​មកជា​សម្តី​យល់បាន សំឡេង​និយាយ ។​ចំណែក​ខួរក្បាល​ខាងឆ្វេង​ជា “​អគ្គបញ្ជាការ​”​នៃ​សកម្ម ភាព​ទាំងឡាយ​របស់​ខួរក្បាល​ដូចជា​ការអាន​និង​ការសរសេរ ។ គួរ​ចាំ​ថា វា​ក៏​បញ្ជា​ជើង ដៃ​ខាងស្តាំ​ដែរ ។ ដោយហេតុ​នេះហើយ បានជា​មនុស្សជាតិ​ភាគច្រើន​កាន់​ស្លាបប៉ាកកា ប៊ិក​ដោយ​ដៃស្តាំ ។ តាម​ទ្រឹស្តី​នេះ​គេ បញ្ជាក់បាន​ថា អ្នកជំនាញ​ប្រី​ដៃ​ឆ្វេង គឺ​ដោយសារ​ចំណែក​ខួរក្បាល​ខាងស្តាំ​បាន​បញ្ជា​ផ្នែក​ភាសា ។ ហេតុការណ៍​នឹង “​ល្អប្រសើរ​”​បើសិន​អ្នក​ដែល​ប្រើ​ដៃ​ឆ្វេង​ទាំងអស់​គឺ​ដោយសារ​ដូច្នេះ​នោះ ។ តែ​មិនមែន​ទេ ! ៦០​ភាគរយ​អ្នក​ដែល​ជំនាញ​ប្រី​ដៃ​ឆ្វេង​ដូចជា​ដៃស្តាំ សុទ្ធតែ​មកពី “​ចំណែក​ខួរក្បាល​ខាងឆ្វេង​”​បញ្ជា​ទាំងអស់ ។ ដូច្នេះ​ក្នុងពេល​ជំនាញ​ប្រើ​ដៃ​ឆ្វេង ក្រៅពី​មាន​ចំណែក​ខួរក្បាល​ទាំងពីរ សហការ​បញ្ជា​ដឹកនាំ​, តើ​នៅមាន​អ្វីមួយ​ផ្សេងទៀត​ទេ ?

​តើ​ខួរ​របស់​ អ្នកជំនាញ​ប្រី​ដៃ​ឆ្វេង​មាន​ចំណុច​អ្វី​ខុសប្លែក​ទេ ? ឆ្នាំ​១៩៦៨ ជីវ​វិទូ​ជនជាតិ​អាមេរិក ន័​រ​មែន ហ្គើ​ស្គ៍​វីន​(Norman Guerschwind) បានធ្វើ​ការវះកាត់​ខួរក្បាល​មនុស្ស​ចំនួន​១០០ ដោយ​ត្រាំ​នៅក្នុង​សារជាតិ​ហ្វ័​រ​ម៉ុ​ល (Formol)​ហើយ​សង្កេតមើល​សញ្ញា​ពិសេស​Planum Temporal ដែលជា​ចំណុច​តូច​មួយ ស្ថិតនៅក្នុង​មណ្ឌល​យល់បាន​ភាសា នៅ​ចំណែក​ខួរក្បាល​ខាងឆ្វេង​របស់​អ្នកជំនាញ​ប្រើ​ដៃស្តាំ ឃើញថា​វា​មាន​ទំហំ​ធំ​ជាង​ចំណែក​ខួរក្បាល​ខាងឆ្វេង ។ ចំពោះ​អ្នកជំនាញ​ប្រើ​ដៃ​ឆ្វេង ចំណែក​ទាំងពីរ​នេះ​ស្មើគ្នា ។ ការ​ស្មើគ្នា​នេះ​ស​បញ្ជាក់ថា អ្នកជំនាញ​ប្រី​ដៃ​ឆ្វេង គ្មាន​ចំណែក​ជំនាញ​បញ្ជា​ភាសា​។ តាមពិត​ពួកគេ​ភាគច្រើន​ជំនាញ​ដៃ​ទាំងពីរ ។ ឧទាហរណ៍​វិចិត្រករ​ដូ​មេ​និក​(Dominique) កាន់​ស្លាប​ប៉ា​កា​ដោយ​ដៃ​ឆ្វេង តែ​កាន់​កន្ត្រៃ កាំបិត​...​ដោយ​ដៃស្តាំ ។ តារា​ឯក​កំប្លែង​ឆា​លី ឆា​ប្លាំ​ង​-​សាក​ឡូ (Charlie Chaplin) កាន់​ឈើច្រត់​ដៃស្តាំ តែ​បែរជា​លើក​មួក​គោរព​មិត្តភក្តិ​ដោយ​ដៃ​ឆ្វេង ។

​ បុព្វបុរស​ក្នុង​ក្រុម​កាយឫទ្ធិ​រ៉ូ​ប៊ើ​ត បា​ឌែ​ន ផូវែល (Robert S.S Baden Powell) ឃើញ​កុមារ​ជំនាញ​ប្រើ​ដៃ​ឆ្វេង​អាច​ប្រើប្រាស់​ម្រាមដៃ​ទាំងសងខាង​បាន​ ស្ទាត់ជំនាញ្ញ ក៏បាន​ទូន្មាន​ឪពុក ម្តាយ​បង្ខំ​ឱ្យ​សិស្ស ដែល​ជំនាញ​ប្រើ​ដៃស្តាំ ត្រូវ​ហាត់​តាម ។ ឥតប្រយោជន៍ ! ពួកវា​ធ្វើ​មិនបាន​ឡើយ ។ លទ្ធភាព​របស់​អ្នកជំនាញ​ប្រើ​ដៃស្តាំ​មានកំណត់​ណាស់ ។ ក្នុង​រយៈពេល​ជាច្រើន​ខែ អ្នកកាសែត​សេ​ស៊ី​ល (Cecile) ព្យាយាម​ហាត់សរសេរ​ដៃ​ឆ្វេង និយាយថា “​ខ្ញុំ​ព្យាយាម​អស់​រាប់​ម៉ោង តែ​អក្សរ​សរសេរ​នៅតែ​ឃើញ​ដូច​ក្តាម​វារ​អ៊ីចឹង គ្មាន​ការ​ជឿនលឿន​បន្តិច​ណា​សោះ !”

​លក្ខណៈពិសេស​មួយទៀត​របស់​ អ្នកជំនាញ​ប្រើ​ដៃ​ឆ្វេង​គឺ​៖ ចំណែក​ខួរក្បាល​ទាំងសងខាង​មាន​បន្ទុក​ផ្សេងគ្នា តែ​បែរជា​ធ្វើ​សកម្មភាព​ស៊ីសង្វាក់​គ្នា​អស្ចារ្យ ។ មូលហេតុ​គឺ​សរសៃ ប្រសាទ​ភ្ជាប់​ទៅ​ខួរក្បាល​ដែលមាន​ភារកិច្ច​ទំនាក់ទំនង របស់​អ្នកជំនាញ​ប្រើ​ដៃ​ឆ្វេង​មាន​កំរាស់​ក្រាស់​ណាស់​។ តំណ​ភ្ជាប់​នេះ​ផ្តល់ព័ត៌មាន​ទៅមក​រហ័ស​ជាង ។ ឧទាហរណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ធរណីមាត្រ​មួយ ចំណែក​ខួរក្បាល​ខាងឆ្វេង​រាវរក​ដំណោះស្រាយ​ទាំងឡាយ​សមស្រប ហើយ​កំណត់​ការគិតគូរ ក្នុងពេល​ចំណែក​ខួរក្បាល​ខាងស្តាំ វិភាគ​រូបរាង​ទាំងឡាយ ។​

​អាស្រ័យហេតុនេះ មិនមែន​ជាការ​ចៃដន្យ​ទេ ដែលមាន​ស្ថាបត្យករ​ជាច្រើន​ជំនាញ​ប្រើ​ដៃ​ឆ្វេង ។ ប្រហែល​គ្នា​នេះដែរ បើ​មានការ​ប្រកួត​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​ណា មាន​អ្នកជំនាញ​ប្រើ​ដៃ​ឆ្វេង ប្រហែល ជា​នៅក្នុងពេល​ប្រកួត​នោះ ពួកគេ​មិនសូវ​ជ្រួលច្របល់​ដូច​គូប្រកួត​របស់គេ​ទេ ។ មូលហេតុ គឺ​ចំណែក​ខួរក្បាល​ខាងស្តាំ​ជំនាញ​ខាង​វិភាគ​រាល់​ចលនា​ប្រែប្រួល​និង​ រូបភាព បានផ្តល់​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ភ្លាមៗ​ទៅឱ្យ​ចំណែក​ខួរក្បាល​ខាងឆ្វេង ។ លទ្ធផល គឺ​គេ​ប៉ាន់ស្មាន​បាន​មុន​ពី​ចលនា​របស់​គូបដិបក្ខ ហើយ​មានប្រតិកម្ម​រហ័ស​ជាង ។ ដូច្នេះ​តើ​អ្នក ជំនាញ​ប្រើ​ដៃ​ឆ្វេង​ជា​មនុស្ស​មាន​សុភមង្គល​ឬ​?

​មី​សែ​ល អាន ឌុយ​រ៉េ​(Michel Ange Durer)​ដែលជា​វិចិត្រករ ក៏ដូចជា​ជាងចម្លាក់​ដ៏​ល្បីល្បាញ​ផ្សេងទៀត​ដែរ មិនមែន​ព្រោះតែ​គុណវិបត្តិ​នេះ ធ្វើឱ្យ​ចុះខ្សោយ​ទេពកោសល្យ​របស់​ពួកគេ​ឡើយ ។ មនុស្ស​មួយចំនួន​ដូចជា Leonard de Vinci នៅមាន​មោទនភាព ដោយសារ​ភាព “​ខុសគេ​”​របស់ខ្លួន​ថែមទៀត​ផង ។ ឧទាហរណ៍ គាត់​ចូលចិត្ត​សរសេរ​អក្សរ​បញ្ច្រាស​នៅលើ​កញ្ចក់​ណាស់ ។ តាម​ការស្រាវជ្រាវ​មួយ​និយាយថា អ្នកជំនាញ​ប្រើ​ដៃ​ឆ្វេង​ងាយ​មាន​គ្រោះថ្នាក់ និង​ស្លាប់​ដោយ​ចៃដន្យ​ណាស់ ប៉ុន្តែ​ក៏​មិន​ខ្វះ​ភស្តុតាង​បានបញ្ជាក់​ប្រការ​ផ្ទុយ​មកវិញ​ដែរ ។ វិទ្យាស្ថាន​ស្រាវជ្រាវ​វ័យ​មនុស្ស​នៅ​អាមេរិក ប្រកាស​ផ្សាយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​ថា​តាម​ការត្រួតពិនិត្យ​មួយ ចំណែក​ស្លាប់​ដាច់ខាត​របស់​អ្នក​ប្រើ​ដៃ​ឆ្វេង និង​អ្នក​ប្រើ​ដៃស្តាំ​មាន​ដូចគ្នា ។     ​នៅ​ប្រទេស​បារាំង ការសិក្សា​ស្រាវជ្រាវ​របស់​Georges Dellatolas តាមរយៈ​មនុស្ស​៩.០០០​នាក់ ពី​អាយុ​១៧​ដល់​២៥​ឆ្នាំ បាន​ឈានទៅ​ធ្វើការ​សន្និដ្ឋាន​ដូចតទៅ “​មនុស្ស​ជំនាញ​ប្រើ​ដៃ​ឆ្វេង​គ្មានគ្រោះថ្នាក់ និង​មាន​ជំងឺ​ធ្ងន់​ជាង​មនុស្ស​ធម្មតា​ទេ ។ គ្មានអ្វី​បញ្ជាក់ថា ក្មេង​ដែល​ជំនាញ​ប្រើ​ដៃ​ឆ្វេង​ជួបប្រទះ​ការលំបាក​ក្នុង​ការរៀន​អាន និង​សរសេរ​ឡើយ​” ។​

​ជា​យូរ​មកហើយ គេ​ជឿថា​លទ្ធផល​រៀន​ខ្សោយ និង​ការជំនាញ​ប្រើ​ដៃ​ឆ្វេង មាន​ទំនាក់ទំនង​គ្នា ។ តាមពិត​ចំណែក​Planum Temporal​របស់​មនុស្ស​ទាំងពីរ​ប្រភេទ​នេះ​សុទ្ធ​តែមាន​សមប្បមាណ​(Symetrie) តាមរយៈ​ចំណែក​ខួរក្បាល​ទាំងសងខាង ។ ក្មេង​រៀន​ល្ងង់ គឺ​ដោយសារ​កត្តា​ចិត្តសាស្ត្រ​បង្កឡើង តែ​គេ​បែរជា​ប្រញាប់​សន្និដ្ឋាន​បញ្ចូល​ក្នុង​ក្រុម​តែមួយ ។​

​ក្នុង ​ជីវភាព​ប្រចាំ​ថៃ្ង​សម្ភារៈប្រើប្រាស់ សុទ្ធតែ​តម្រូវ​តាម​អ្នកជំនាញ​ប្រើ​ដៃស្តាំ​ទាំងអស់ ហើយ “​ព្រងើយ​” ចំពោះ​អ្នក​ប្រើ​ដៃ​ឆ្វេង ។ ការសរសេរ​ចាប់ផ្តើម​ពីឆ្វេង​ទៅ​ស្តាំ ក៏​ធ្វើ​ឱ្យគេ​មិនសូវ​ស្រួល​ដែរ ។ តាម​អ្នកជំនាញការ​ប្រការ​នោះ “​មិន​សំខាន់​” ទេ ! ព្រោះ​ក្នុង​ខឿន​អារ្យធម៌​ជាច្រើន​អក្សរ​បាន​សរសេរ​ពីស្តាំ​មក ឆ្វេង ។ ក្នុងចំណោម​អ្នកជំនាញ​ប្រើ​ដៃស្តាំ​ក៏មាន​អ្នក “​ចុងប៉ូច​”​គេ​ដូច​តែ​គ្នា​ដែរ ។ ម្យ៉ាងទៀត លទ្ធភាព​សម្របសម្រួល​របស់​មនុស្ស​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ។ ពេល​ត្រូវ​រស់នៅ​ជាមួយនឹង​អ្នក​ប្រើ​ដៃស្តាំ​តាំងពី​តូច​មក អ្នកជំនាញ​ប្រើ​ដៃ​ឆ្វេង​ត្រូវ​ព្យាយាម​សម្របសម្រួល តាំងពី​សម្ភារៈ​ដល់​ស្មារតី​ទាំងពីរ “​បក្ស​” សុទ្ធតែ​គ្មានអ្វី​លើសខ្វះ​គ្នា​ទេ ទោះបី​ពិតជា​មានការ​ខុសប្លែក​គ្នា​ក្តី ហើយ​ការ​ខុសប្លែកគ្នា​ដែលនិយាយ​ខាងលើ គ្រាន់តែ​ជា​របស់​មនុស្ស​ភាគតិច​ប៉ុណ្ណោះ ចំណែក​ក្រៅពីនោះ​គ្មានអ្វី​គួរឱ្យកត់សម្គាល់​ឡើយ ។

​ប្រការ​ចម្លែក​ មួយទៀត​គឺ​៖ មនុស្ស​យើង​ម្នាក់ៗ​តែង​ជំនាញ​ជើង​ម្ខាង ភ្នែក​ម្ខាង ហើយ​មនុស្សជាតិ​២០​ភាគរយ ពេល​ជំនាញ​ប្រើ​ជើងឆ្វេង បាន​បន្ថែម​ការជំនាញ​ដៃស្តាំ​ទៀត មនុស្ស​៣០​ភាគរយ​ផ្សេងទៀត ពេល​ជំនាញ​ប្រើ​ជើងឆ្វេង បែរជា​ជំនាញ​ភ្នែក​ស្តាំ ! អាថ៌កំបាំង​នេះ បើសិន​ដោះស្រាយបាន​នឹង​នាំឱ្យ​យើង​ដឹង​ពី​ប្រការ​ផ្សេង​ច្រើន​ទៀត ៕ (​តាម​ឯកសារ​ចម្រុះ​)