www.seilaxify.blogspot.com

Sunday, October 5, 2014

10 advantage of swimming

គុណសម្បត្តិទាំង១០យ៉ាង នៃការហែលទឹកចំពោះ សុខភាព

នៅពេលដែលអ្នកហែលទឹក គឺអ្នកបានដាក់ខ្លួនរបស់អ្នក ទៅកាន់មជ្ឈដ្ឋានថ្មី និង មិនធម្មតាមួយ សម្រាប់វា ។ អ្នកនឹងផ្តល់ឲ្យវានូវភាព ប្រឹងប្រែងថ្មីមួយ និង ទន្ទឹមនឹងនោះវាក៏បាន ទទួលផងដែរនូវ គុណសម្បតិ្តផ្សេងៗ ជាច្រើនចំពោះសុខភាព ។ អ្នកអាចស្វែងយល់ នូវអត្ថប្រយោជន៍ទាំង ១០យ៉ាង ដែលអ្នកនឹងទទួលបាន ពីការហែលទឹកនេះ ៖
១. ការហែលទឹក គឺអនុញ្ញាតឲ្យរាងកាយអ្នក យកចេញនូវសម្ពាធពីឆ្អឹងកងខ្នង ។ វាគឺល្អ សម្រាប់ការ រក្សាឲ្យឆ្អឹង និង សន្លាក់របស់អ្នក មានសុខភាពល្អ ។
២. ការហែលទឹក គឺបានបង្វឹកដល់សាច់ដុំ ភាគច្រើន នៅក្នុងរាងកាយអ្នក  ប៉ុន្តែអ្នកហាក់នឹងកម្រ មាន អារម្មណ៍ថា នឿយហត់ខ្លាំង ដូចជាការហាត់ប្រាណនោះទេ ។ អ្នកអាចប្រើនូវ វិធីសាស្ត្រក្នុងការហែលទឹក តាមបែបផ្សេងៗគ្នា ដែលអាចធ្វើឲ្យអនុវត្តបានចំពោះ ប្រភេទនៃសាច់ដុំខុសៗគ្នា និង ជួយសម្រាល ដល់ផ្នែកផ្សេងទៀតផងដែរ ។
៣. វាជាលំហាត់ប្រាណ ដ៏ល្អចំពោះសុខភាពបេះដូង ។ វាបង្វឹកដល់ថាមពលបេះដូង និង បង្រៀនអ្នក ឲ្យចេះដកដង្ហើមបានត្រឹមត្រូវល្អ ។ វាក៏ជួយជំរុញផងដែរនូវ ភាពអត់ធន់ របស់រាងកាយ និងបេះដូងរបស់អ្នក ។
៤. ការហែលទឹកនេះ ក៏ត្រូវបានរួមផ្សំផងដែរ នូវសកម្មភាពហាត់ប្រាណក្នុងទឹក ដែលវានឹងអាចជួយដល់ ការដុតបំផ្លាញ ខ្លាញ់នៅត្រង់កំប៉េះគូថ ឬ កំភ្លៅរបស់អ្នកបាន យ៉ាងងាយស្រួល ។
៥. វាអាចជួយធ្វើឲ្យរាងកាយអ្នក មានភាពសមសួនបានយ៉ាងល្អឥតខ្ចោះ ។ វាជួយធ្វើការម៉ាស្សាដល់ស្បែក និង សាច់ដុំ ព្រមទាំង ជួយបំផ្លាញផងដែរ នូវបរិមាណខ្លាញ់ដែលអ្នកមិនត្រូវការ ។
៦. កីឡាហែលទឹក គឺជាប្រភេទលំហាត់ប្រាណម្យ៉ាង ដែលមានការប្រឈមនឹងការរងរបួស បានតិចបំផុត ។ វាមានសុវត្ថិភាព ជាងប្រភេទកីឡាលើកទម្ងន់ ឬ ការហ្វឹកហាត់កម្លាំងផ្សេងៗទៀត ។ វាក៏ជួយ សម្រាល ដល់ស្ថានភាពសន្លាក់ របស់អ្នកបានផងដែរ ។ ជាមួយនឹងការហែលទឹកនេះ នោះអ្នកកម្រនឹង មានការ ថ្លស់ ឬ គ្រេចសន្លាក់ណាស់ ។ តែជាប្រាកដ វាតម្រូវឲ្យអ្នក ជ្រើសរើសនូវកន្លែង ដែលមានសុវត្ថិភាព ដើម្បីធ្វើការហ្វឹកហាត់ខ្លួនឯង និង ត្រូវការនូវគ្រូបង្វឹកម្នាក់ ដើម្បីទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត ។
៧. ការហែលទឹក អាចបង្កើតបាននូវ លទ្ធផលដ៏ប្រសើរចំពោះសុខភាព ។ វាអាចនឹងត្រូវ អនុវត្តបាន ចំពោះអ្នកទាំងឡាយណាដែល មិនអាចធ្វើការហ្វឹកហាត់ថាមពលបានក្នុងកម្រិតខ្លាំងក្លា ។ ជាឧទាហរណ៍ ការហែលទឹក អាចជាជម្រើសដ៏ល្អ សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយថាវា មានសុវត្ថិភាពចំពោះពួកនាង ។ តែទោះជាយ៉ាងណាក្តី ពួកគេត្រូវតែធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យជាមុនសិន មុនពេលពួកគេ សម្រេចអនុវត្តនូវ សកម្មភាពទាំងនេះ ។
៨. ការហែលទឹក គឺជំរុញឲ្យមានអារម្មណ៍ជាវិជ្ជមាន និង បំបាត់នូវស្រេ្តសបានផងដែរ ។ ទឹក គឺមាន វេទមន្តម្យ៉ាង  ដែលអាចរក្សាអ្នកឲ្យ មានអារម្មណ៍ល្អបាន ។
៩. ការហែលទឹក អាចជួយរក្សាសម្ពាធឈាមរបស់អ្នក ឲ្យស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាន ។ វាជួយធ្វើឲ្យ បេះដូងរបស់អ្នកមានសុខភាពល្អ ។
១០. វាជួយរក្សាឲ្យផ្លូវដង្ហើមរបស់អ្នក មានសុខភាពល្អ។ ប្រសិនបើអ្នករស់នៅក្នុង អាកាសធាតុដែល ត្រជាក់ ឬ ស្ងួត នោះអ្នកនឹងដកយកតែ ខ្យល់ដង្ហើមស្ងួតស្ទើរ តែគ្រប់ពេល នៅពេលដែលអ្នកស្ថិតក្នុង កន្លែងធ្វើការ ឬនៅផ្ទះ ។ ការដកដង្ហើមនៅក្នុងទឹក គឺអាចឲ្យអ្នកស្រូបយកនូវ ខ្យល់បរិសុទ្ធ និង មាន សំណើម ដែលវាអាចនឹង ធ្វើឲ្យផ្លូវដង្ហើមរបស់អ្នក កាន់តែមានប្រសិទ្ធិភាពឡើងបាន ៕